Severity: Notice
Message: Only variable references should be returned by reference
Filename: core/Common.php
Line Number: 257
Severity: Warning
Message: Cannot modify header information - headers already sent by (output started at /home1/tayseng/public_html/srrealty-asia/system/core/Exceptions.php:185)
Filename: libraries/Session.php
Line Number: 675
រាជធានីភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចេញសេចក្ដីប្រកាសរួមមួយអំពាវនាវដល់ម្ចាស់គម្រោងអភិវឌ្ឍន៍អចលនវត្ថុទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពុំទាន់មានអាជ្ញាប័ណ្ណ ប្រញាប់រួសរាន់មកធ្វើឱ្យបានមុនថ្ងៃទី២០ ធ្នូ ខាងមុខ ។ សេចក្ដីប្រកាសព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីកន្លងមកមានបុគ្គលអភិវឌ្ឍន៍អចលនវត្ថុមួយចំនួន ពុំទាន់បានបំពេញកាតព្វកិច្ចសុំអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឡើយ តែបាននិងកំពុងប្រកាសលក់ ឬជួលអចលនវត្ថុរបស់ខ្លួន ។
សេចក្ដីប្រកាសព័ត៌មានរួមដែលមានបោះត្រាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឡើងកាលពីថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៣ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងលេខ០១៧ អញ្ជើញម្ចាស់គម្រោងអភិវឌ្ឍន៍ អចលនវត្ថុដែលមិនទាន់មានអាជ្ញាប័ណ្ណអភិវឌ្ឍន៍អចលនវត្ថុពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរួសរាន់ទៅដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍ អចលនវត្ថុឱ្យបានមុនថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៣ ។
សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា សេចក្ដីជូនដំណឹងនេះ គឺមានគោលបំណងចំនួន៤ដូចជា ១-សម្រាប់ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ តាមរយៈការជូនដំណឹងជាមុននេះ។ ២-ដើម្បីអភិវឌ្ឍន៍ទីផ្សារអចលនវត្ថុឱ្យស្ថិតនៅក្រោមក្របខណ្ឌគ្រប់គ្រងច្បាស់លាស់ តាមរយៈការពង្រឹងភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់វិស័យនេះ និងបង្កើតឱ្យមានមូលដ្ឋានរឹងមាំសម្រាប់ទប់ស្កាត់វិបត្ដិហិរញ្ញវត្ថុ ដែលផ្សារភ្ជាប់នឹងវិស័យនេះ ។ ៣-បង្កើតឱ្យមានយន្ដការនៃការទិញ-លក់និងជួលស្របច្បាប់ និងមានក្របខណ្ឌទទួលខុសត្រូវច្បាស់លាស់រវាងអ្នកទិញ និងបុគ្គលអភិវឌ្ឍន៍អចលនវត្ថុ ។ ៤-ការពារនិងទប់ស្កាត់ហានិភ័យ ដែលអាចកើតមានជាយថាហេតុចំពោះអ្នកទិញដែលបណ្ដាលមកពីបុគ្គលអភិវឌ្ឍន៍ដែលក្ស័យធនផងដែរ ។
នៅក្នុងសេចក្ដីប្រកាសរួមនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក៏បានអំពាវនាវដល់សាធារណជនកុំយល់ច្រឡំដែលខុសពីការពិតចំពោះប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលបានចុះផ្សាយដោយចោទប្រកាន់ចំពោះក្រសួង នាពេលកន្លងមកនេះ ហើយក្រសួងបានបញ្ជាក់ថា «ការពិតក្នុងគោលបំណង គ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុប្រកបដោយប្រសិទ្ធភាព និងរបៀបរៀបរយស្របទៅតាមសេចក្ដីប្រកាសលេខ១២២២ សហវ.ប្រក ចុះថ្ងៃទី១៥ ធ្នូ ឆ្នាំ២០០៩កន្លងទៅ ដែលបានចែងថា ដើម្បីដំណើរការអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុទៅបាន បុគ្គលអភិវឌ្ឍន៍ អចលនវត្ថុ ត្រូវបំពេញពាក្យស្នើសុំ អាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ជាមួយនេះ ក៏ត្រូវភ្ជាប់ជាមួយនូវឯកសារមួយចំនួនដែលក្នុងនោះគឺត្រូវភ្ជាប់លិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬក៏សាលារាជធានី-ខេត្ដ និងមុននឹងប្រកាសលក់ ឬក៏លក់របស់ខ្លួនជាដើម ។
កន្លងមក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងប្រភេទនេះជាបន្ដបន្ទាប់ ដើម្បីក្រើនរំលឹកដល់ម្ចាស់គម្រោងអភិវឌ្ឍន៍ អចលនវត្ថុនានាឱ្យមកធ្វើអាជ្ញាប័ណ្ណផងដែរ ក្នុងគោលដៅការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ៕