Severity: Notice
Message: Only variable references should be returned by reference
Filename: core/Common.php
Line Number: 257
Severity: Warning
Message: Cannot modify header information - headers already sent by (output started at /home1/tayseng/public_html/srrealty-asia/system/core/Exceptions.php:185)
Filename: libraries/Session.php
Line Number: 675
ប្រភព៖ http://bayontv.com.kh
ភ្នំពេញ ៖ រយៈពេលជាងមួយទសវត្សរ៍នេះ អ្នកវិនិយោគកូរ៉េនៅតែឈរលំដាប់ថ្នាក់លេខ១ ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា បើទោះជាពេលថ្មីៗនេះមានក្រុមហ៊ុនចិនជាច្រើន បានចូលមកវិនិយោគនៅកម្ពុជាក្នុងវិស័យនេះក្តី។
លោក ហ៊ុយ ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងតាមទូរស័ព្ទ នាល្ងាចថ្ងៃទី២៣ ធ្នូ កន្លងមកថា គិតចាប់តាំងពីឆ្នាំ២០០០មករហូតមកទល់ពេលនេះ អ្នកវិនិយោគកូរ៉េនៅតែឈានមុខគេ ក្នុងការវិនិយោគលើវិស័យ អចលនទ្រព្យ ដោយមានទុនវិនិយោគចំនួន១៥៦១លានដុល្លារអាមេរិក និងមានក្រុមហ៊ុនសរុបចំនួន៤៨ក្រុមហ៊ុន ។ ចំណែកក្រុមហ៊ុនចិនដែលបានវិនិយោគនៅកម្ពុជា មានចំនួន១៣៥ក្រុមហ៊ុន ស្ថិតនៅក្នុងសុពលភាពចំនួន៨៣ និងមានទឹកប្រាក់វិនិយោគសរុបចំនួន៩៤៦លានដុល្លារអាមេរិក។
លោកសូត្រ ពង្សវិចិត្រប្រធានការិយាល័យបែបបទអាជីវកម្មនៃនាយកដ្ឋានសិក្សាគំរោងប្លង់ នៃអគ្គនាយកដ្ឋានសំណង់ បានថ្លែងឲ្យថា ក្នុងចំណោមក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្មក្រុមហ៊ុនចិនជាប់ចំណាត់ថ្នាក់ទី១ ក្រុមហ៊ុនកូរ៉េជាប់ចំណាត់ថ្នាក់ទី២ ក្រុមហ៊ុនវៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ដោយមានក្រុមហ៊ុនចំនួនមកចុះបញ្ជីរចំនួន៣៨ និងស្ថិតនៅមានសុពលភាពចំនួន២៥ ក្រុមហ៊ុនទី៤ ជាក្រុមហ៊ុនជប៉ុនដែលបានចុះបញ្ជីចំនួន៣៥ និងស្ថិតនៅមានសុពលភាពចំនួន២៦ និងក្រុមហ៊ុនជាប់ចំណាត់ថ្នាក់ទី៥ គឺក្រុមហ៊ុនថៃ ដែលមានក្រុមហ៊ុនចំនួន៣២ និងស្ថិតនៅមានសុពលភាពចំនួន១៩។
លោកបន្តថា “ក្រុមហ៊ុនទាំងនេះភាគច្រើនពួកគេវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា និងក្រុមហ៊ុនមួយចំនួនទៀតជាក្រុមហ៊ុនសាសាងសង់ និងសិក្សាគំរោងប្លង់”។
ទោះជាយ៉ាងណាលោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានយល់ឃើញផ្ទុយពីនេះ ដោយលោកបានថ្លែងថា បើនិយាយពីទឹកប្រាក់ដែលហូរចូលមកក្នុងវិស័យសំណង់ និងអចលនទ្រព្យនាពេលថ្មីៗនេះ គឺអ្នកវិនិយោគជនជាតិចិន ព្រោះមានដីនិងគំរោងជាច្រើនដែលបានចាប់ផ្តើមវិនិយោគ និងសាងសង់ដោយអ្នកវិនិយោគមកពីប្រទេសចិនដោយគ្រាន់តែក្រុមហ៊ុនចិនមួយបានទិញដី៨ហិកតានៅបឹងកក់ ទិញសណ្ឋាគាររណសិរ្ស និងទិញដីនៅទល់មុខមន្ទីរពេទ្យកុមារជាតិរាប់រយលានដុល្លារ។ នេះមិនទាន់គិតដល់ក្រុមហ៊ុនដទៃទៀតផង។
លោក បន្តថា អ្នកវិនិយោគចិនឈរចំណាត់ថ្នាក់លេខ១ហើយ ប៉ុន្តែបើនិយាយពីអ្នកមានទឹកប្រាក់នៅកប់ក្នុងវិស័យនេះច្រើន គឺអ្នកវិនិយោគជនជាតិកូរ៉េ ដូចជាម្ចាស់គំរោង The Gold Tower42, The Booyoung Townជាដើម ចំណែកអ្នកវិនិយោគជនជាតិសឹង្ហបុរីក៏មានច្រើនផងដែរ ដូចជា គំរោងThe Bridge, The Peak, និងគំរោងThe Bayជាដើម។ ចំណែកអ្នកវិនិយោគនៅឈរលេខរៀងបន្ទាប់គឺជនជាតិតៃវ៉ាន់ ដែលមានគំរោងធំៗចំនួនជាង១០គំរោងបាននិងកំពុងដំណើរការសាងសង់នៅកម្ពុជា។ ក្រៅពីនេះមានគំរោងរបស់អ្នកវិនិយោគជប៉ុន និងម៉ាទ្បេស៊ីជាដើម៕