A PHP Error was encountered

Severity: Notice

Message: Only variable references should be returned by reference

Filename: core/Common.php

Line Number: 257

A PHP Error was encountered

Severity: Warning

Message: Cannot modify header information - headers already sent by (output started at /home1/tayseng/public_html/srrealty-asia/system/core/Exceptions.php:185)

Filename: libraries/Session.php

Line Number: 675

Sales Agent (Property)

Sales Agent (Property)

          ក្រុមហ៊ុន សំរេច រតនៈ ខូ  អិលធីឌី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិតចុះបញ្ជីស្របច្បាប់នៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា មានលេខចុះបញ្ជី Co.១៦១៤ KH/២០១៣ចុះថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៣ ។

          ក្រុមហ៊ុនយើងខ្ញុំ ទទួលបានអាជ្ញាប័ណ្ណប្រកបសេវាកម្មអចលនវត្ថុ និងវាយតម្លៃអចលនវត្ថុ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាំងពីឆ្នាំ ២០១៣ ។

          ក្រុមហ៊ុនយើងខ្ញុំ មានផ្តល់ជូននូវសេវាកម្ម៖ ទិញ-លក់ និងជួលអចលនវត្ថុ វាយតម្លៃអចលនវត្ថុ គ្រប់គ្រងអចលនវត្ថុ ស្រាវជ្រាវ និងប្រឹក្សាយោបល់អចលនវត្ថុ ចុះបញ្ជីក្រុមហ៊ុន ស្នើសុំអាជ្ញាប័ណ្ណ ស្រាវជ្រាវប្រវត្តិអចលនវត្ថុ(ប្រវត្តិក្បាលដី) និងប្លង់ដីគ្រប់ប្រភេទ ចុះបញ្ជីដី និងផ្ទេរកម្មសិទ្ធិដីធ្លី និងទទួលរៀបចំកិច្ចសន្យាផ្សេងៗតាមតម្រូវការ 

          បច្ចុប្បន្ន ក្រុមហ៊ុនយើងខ្ញុំកំពុងត្រូវការជ្រើសរើសបុគ្គលិកមួយចំនួន ដូចខាងក្រោម៖

1)      ភ្នាក់ងារផ្នែកលក់អចលនវត្ថុ  (ចំនួន ០៣នាក់)

2)      ផ្នែកវេបសាយ  (ចំនួន ០១នាក់)

3)      ផ្នែករចនា (Graphic Designer) (ចំនួន ០១នាក់)

 

លក្ខខណ្ឌជ្រើសរើស៖

1)   សំរាប់ភ្នាក់ងារផ្នែកលក់ (អចលនវត្ថុ)

1.      កំរិតវប្បធម៌៖ ចប់បរិញ្ញាបត្រ ឬជានិស្សិតឆ្នាំទី ៣ឡើងទៅ ឫសញ្ញប័ត្រដែលមានតម្លៃស្មើ ។

2.      ត្រូវមានបទពិសោធន៍ផ្នែកលក់ យ៉ាងតិច ០១ឆ្នាំ (សំរាប់អ្នកមានបទពិសោធន៍ក្នុងវិស័យ អចលនវត្ថុនឹងត្រូវបានផ្តល់អាទិភាពក្នុងការដាក់
    ពាក្យ) ។

3.      មានភាពរូសរាយរាក់ទាក់ ស្មោះត្រង់ អំណត់ក្នុងការងារ ស្រលាញ់ការងារ និងតួនាទីរបស់ខ្លួន អាចធ្វើការងារជាក្រុម ឬតែម្នាក់ឯង អាស្រ័យ
​​​​​    តាម​​ការចាត់ចែងរបស់ក្រុមហ៊ុន ។

4.      អាចនិយាយ និងស្តាប់ភាសាអង់គ្លេសបានកំរិតមធ្យម ។

5.      ចេះប្រើប្រាស់កំព្យុទ័រ កម្មវិធី Ms Word & Excel, PowerPoint និង Internet & Email

2)   សំរាប់ផ្នែកវេបសាយ

1.      កំរិតវប្បធម៌៖ ចប់បរិញ្ញាបត្រ ឬជានិស្សិតឆ្នាំទី ៣ឡើងទៅ ឫសញ្ញប័ត្រដែលមានតម្លៃស្មើ ។

2.      សំរាប់អ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យបាន (ប៉ុន្តែផ្តល់អាទិភាពសំរាប់អ្នកមានបទពិសោធន៍ផ្នែកវេបសាយនេះ) ។

3.      អាចនិយាយ និងស្តាប់ភាសាអង់គ្លេសបានកំរិតមធ្យម ។

3)   សំរាប់ ផ្នែករចនា (Graphic Designer)

1.      កំរិតវប្បធម៌៖ ចប់បរិញ្ញាបត្រ ឬជានិស្សិតឆ្នាំទី ៣ឡើងទៅ ឬសញ្ញប័ត្រដែលមានតម្លៃស្មើ ។

2.      ត្រូវមានបទពិសោធន៍ផ្នែករចនា (Graphic Design) យ៉ាងតិច ០៦ខែ ឡើងទៅ  

3.      មានទេពកោសល្យក្នុងការរចនា ។


កំណត់សំគាល់៖ គ្រប់ផ្នែកទាំងអស់ នឹងទទួលបានប្រាក់បៀវត្សរ៍សមរម បូកបន្ថែមជាមួយនឹងអត្ថប្រយោជន៍ មួយចំនួនទៀត ដូចជា៖ ថ្លៃសាំង កាតទូរស័ព្ទ ប្រាក់លើកទឹកចិត្ត និងកម្រៃជើសា ស្របតាមគោលការណ៍របស់ក្រុមហ៊ុន ។

អ្នកមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងដាក់ពាក្យ តាមរយៈព័ត៌មានខាងក្រោម៖

លោក ម៉ៃ សាមន (នាយកប្រតិបត្តិ)

ទូរស័ព្ទលេខៈ ០៧៧ ៩៦៦ ៩៧៨ ឬ ០៩៨ ៧៦៨ ៨៨០

អ៊ីម៉េល៖ mike.samorn@srrealty.asia

 

If you are interested in this position, please submit your CV by click on button below.

Submit CV with us