A PHP Error was encountered

Severity: Notice

Message: Only variable references should be returned by reference

Filename: core/Common.php

Line Number: 257

A PHP Error was encountered

Severity: Warning

Message: Cannot modify header information - headers already sent by (output started at /home1/tayseng/public_html/srrealty-asia/system/core/Exceptions.php:185)

Filename: libraries/Session.php

Line Number: 675

ក្រសួង​សេដ្ឋកិច្ច​ និង​ក្រសួង​រៀប​ចំ​ដែនដី​អំពាវនាវ​ដល់​ក្រុម​ហ៊ុន​អចលនវត្ថុ​រួស​រាន់​ធ្វើ​អាជ្ញាប័ណ្ណ​

ក្រសួង​សេដ្ឋកិច្ច​ និង​ក្រសួង​រៀប​ចំ​ដែនដី​អំពាវនាវ​ដល់​ក្រុម​ហ៊ុន​អចលនវត្ថុ​រួស​រាន់​ធ្វើ​អាជ្ញាប័ណ្ណ​

 

រាជធានីភ្នំពេញ​ ៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និងក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយ​កម្ម​និង​សំណង់​ បាន​ចេញ​សេចក្ដី​ប្រកាស​រួម​មួយ​អំពាវ​នាវ​ដល់ម្ចាស់​គម្រោង​អភិវឌ្ឍន៍​អចលន​វត្ថុ​ទាំង​អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ពុំ​ទាន់​មាន​អាជ្ញាប័ណ្ណ​ ប្រញាប់​រួស​រាន់​មក​ធ្វើ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២០​ ធ្នូ​ ខាង​មុខ​ ។​ សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​កន្លង​មក​មាន​បុគ្គល​អភិវឌ្ឍន៍​អចលនវត្ថុ​មួយ​ចំនួន​ ពុំ​ទាន់​បាន​បំពេញ​កាតព្វកិច្ច​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​ឡើយ​ តែ​បាន​និង​កំពុង​ប្រកាស​លក់​ ឬ​ជួល​អចលន​វត្ថុ​របស់​ខ្លួន ។​ ​

 

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ដែល​មាន​បោះ​ត្រា​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ធ្វើឡើង​កាល​ពី​ថ្ងៃទី​៩​ ធ្នូ​ ឆ្នាំ​២០១៣​ បាន​ឱ្យ​ដឹង​ថា​ ក្រសួង​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​លេខ​០១៧​ អញ្ជើញ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ អចលនវត្ថុ​ដែលមិនទាន់​មាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​អចលនវត្ថុ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ត្រូវ​រួស​រាន់​ទៅ​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​​ អចលនវត្ថុ​ឱ្យ​បានមុន​ថ្ងៃ​ទី​២០​ ធ្នូ​ ឆ្នាំ​២០១៣​ ។​

សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​បញ្ជាក់​ថា​ សេចក្ដី​ជូនដំណឹង​នេះ​ គឺ​មាន​គោលបំណង​ចំនួន​៤​ដូចជា​ ១-​សម្រាប់​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ តាមរយៈ​ការ​ជូន​ដំណឹង​ជា​មុន​នេះ។​ ២-​ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​អចលនវត្ថុ​ឱ្យ​ស្ថិត​នៅ​ក្រោម​ក្របខណ្ឌ​គ្រប់គ្រង​ច្បាស់​លាស់​​ តាម​រយៈ​ការ​ពង្រឹង​ភាព​រឹង​មាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​វិស័យនេះ​ និង​បង្កើត​ឱ្យ​មានមូល​ដ្ឋាន​រឹង​មាំ​សម្រាប់​ទប់​ស្កាត់​វិបត្ដិ​ហិរញ្ញវត្ថុ​ ដែល​ផ្សារ​ភ្ជាប់​នឹង​វិស័យ​នេះ​ ។​ ៣-​បង្កើត​ឱ្យ​មាន​យន្ដ​ការ​នៃ​ការ​ទិញ​-លក់​និង​ជួល​ស្រប​ច្បាប់​ និង​មាន​ក្រប​ខណ្ឌ​ទទួល​ខុស​ត្រូវ​ច្បាស់លាស់​រវាង​អ្នក​ទិញ​ និង​បុគ្គល​អភិវឌ្ឍន៍​​អចលនវត្ថុ​ ។​ ៤-​ការពារ​និង​ទប់​ស្កាត់​ហានិភ័យ​ ដែល​អាច​កើត​មាន​ជា​យថា​ហេតុ​ចំពោះ​អ្នក​ទិញ​ដែល​បណ្ដាល​មក​ពី​បុគ្គល​អភិវឌ្ឍន៍​ដែល​ក្ស័យ​ធន​ផង​ដែរ​ ។​

 

នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​នោះ​​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ក៏​បាន​អំពាវនាវ​ដល់​សាធារណជន​កុំយល់​ច្រឡំ​ដែល​ខុស​ពី​ការ​ពិត​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​បាន​ចុះ​ផ្សាយ​ដោយ​ចោទ​ប្រកាន់​ចំពោះ​ក្រសួង​ នា​ពេល​កន្លង​មកនេះ​ ហើយ​ក្រសួង​បាន​បញ្ជាក់​ថា​ «​ការ​ពិត​ក្នុង​គោល​បំណង​ គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលន​វត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​របៀប​រៀបរយ​ស្រប​ទៅ​តាម​សេចក្ដី​ប្រកាស​លេខ​១២២២​ សហវ.​ប្រក​ ចុះ​ថ្ងៃទី​១៥​ ធ្នូ​ ឆ្នាំ​២០០៩​កន្លង​ទៅ​​ ដែល​បាន​ចែង​ថា​ ដើម្បី​ដំណើរ​ការ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ​ទៅ​បាន​ បុគ្គល​អភិវឌ្ឍន៍​ អចលនវត្ថុ​​ ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ​ អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​ ជា​មួយ​នេះ​ ក៏​ត្រូវ​ភ្ជាប់​ជា​មួយ​នូវ​ឯកសារ​មួយ​ចំនួន​ដែល​ក្នុង​នោះ​គឺ​ត្រូវ​ភ្ជាប់​លិខិត​អនុញ្ញាត​សាងសង់​ និង​លិខិត​អនុញ្ញាត​បើក​ការ​ដ្ឋាន​ដែល​ចេញ​ដោយ​ក្រសួង​រៀប​ចំ​ដែនដី​ នគរូប​នីយកម្ម​ និង​សំណង់​ ឬ​ក៏សាលា​រាជធានី​-​ខេត្ដ​ និង​មុន​នឹង​ប្រកាស​លក់​​ ឬ​ក៏​លក់​របស់​ខ្លួន​ជា​ដើម​ ។​

 

កន្លង​មក​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ប្រភេទ​នេះ​ជាបន្ដ​បន្ទាប់​ ដើម្បី​ក្រើន​រំលឹក​ដល់ម្ចាស់​គម្រោង​អភិវឌ្ឍន៍​​ អចលនវត្ថុ​នានា​ឱ្យ​មក​ធ្វើ​អាជ្ញាប័ណ្ណ​ផង​ដែរ​​ ក្នុង​គោល​ដៅ​ការពារ​ផល​ប្រយោជន៍​ជូន​ប្រជាពល​រដ្ឋ​ ៕​

ភ្ជាប់ទំនាក់ទំនង Google Plus Facebook Twitter Youtube