A PHP Error was encountered

Severity: Notice

Message: Only variable references should be returned by reference

Filename: core/Common.php

Line Number: 257

A PHP Error was encountered

Severity: Warning

Message: Cannot modify header information - headers already sent by (output started at /home1/tayseng/public_html/srrealty-asia/system/core/Exceptions.php:185)

Filename: libraries/Session.php

Line Number: 675

ស្វាគមន៍មកកាន់ SR REALTY

ស្វាគមន៍មកកាន់ SR REALTY

 

ក្រុមហ៊ុន សំរេច រតនៈ ខូ អិលធីឌី ជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងក្រោមការប្តេជ្ញាចិត្តរួមគ្នារបស់អ្នកជំនាញ
ក្នុងវិស័យអចលនវត្ថុ ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យនេះ ។ ហើយជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ
ភ្នាក់ងារសេវាកម្មអចលនវត្ថុ និងអាជ្ញាប័ណ្ណសេវាកម្មវាយតំលៃអចលនវត្ថុស្របច្បាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃ
ព្រះរាជាណាចក្រកម្ពុជា ។ 

      
ក្រុមការងាររបស់យើងខ្ញុំមានជំនាញច្បាស់លាស់ផ្នែកអចលនវត្ថុ រួមផ្សំជាមួយនឹងចំណេះដឹងផ្នែកច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ ផ្សេងៗក្នុងវិស័យនេះ និងមានបទពិសោធន៍លើការអនុវត្តជាក់ស្តែងតាមទំលាប់ក្នុងស្រុក ដែលជាប្រការចាំបាច់ក្នុងការជួយ ដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក អោយទទួលបានជោគជ័យក្នុងការវិនិយោគលើវិស័យអចលនវត្ថុ ហិរញ្ញប្បទាន និងសំណង់ ។

 
ក្រុមហ៊ុនយើងខ្ញុំមានទស្សនៈវិស័យវែងឆ្ងាយក្នុងការបង្កើតទំនាក់ទំនងយូរអង្វែងជាមួយអតិថិជនរបស់យើងខ្ញុំ និងដើរតួរនាទីជាទីប្រឹក្សា និងជាដៃគូដ៏ល្អរបស់អតិថិជនប្រកបដោយភាពជឿជាក់ខ្ពស់ ។ 


 
 
 យើងខ្ញុំផ្តល់ជូននូវសេវាកម្ម ដូចខាងក្រោម៖ 

 
       
  • ទិញ-លក់ និងជួលអចលនវត្ថុ
  • វាយតំលៃអចលនវត្ថុ
  • វិនិយោគអចលនវត្ថុ
  • គ្រប់គ្រងអចលនវត្ថុ
  • ស្រាវជ្រាវ និងប្រឹក្សាយោបល់ផ្នែកអចលនវត្ថុ
  • សិក្សាស្រាវជ្រាវលើប័ណ្ណដី ប្លង់កម្មសិទិ្ធដីធ្លី (ទាំងប្លង់ទន់ និងប្លង់រឹង) គ្រប់ប្រភេទ
  • ចុះបញ្ជីប័ណ្ណកម្មសិទ្ធិ និងផ្ទេរកម្មសិទិ្ធគ្រប់ប្រភេទ 
  • ចុះបញ្ជីហ៊ីប៉ូតែក (ដាក់បន្ទុក) និងដោះបន្ទុក
  • ចុះបញ្ជីក្រុមហ៊ុន និងបង់ពន្ធផ្សេងៗ 
  • ស្នើសុំអាជ្ញាប័ណ្ណប្រកបសេវាកម្ម និងរកស៊ីគ្រប់ប្រភេទ
  • ។ល។ 
 

ក្រុមការងារយើងខ្ញុំបានសហការយ៉ាងជិតស្និទជាមួយក្រុមហ៊ុនមេធាវី អេចប៊ីអេស នៃព្រះរាជាណាចក្រកម្ពុជា ដែល
ជាក្រុមហ៊ុនមេធាវីមានឈ្មោះល្បីល្បាញជាយូរមកហើយ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជននិងអ្នកវិនិយោគមួយចំនួន
ព្រមទាំងដើម្បីធានាថារាល់សេវាកម្ម និងការងាររបស់យើងខ្ញុំគឺបានប្រព្រឹត្ត ស្របតាមច្បាប់ និងបទដ្ឋានទាំងឡាយ
របស់កម្ពុជា ។​ 

 
គុណតម្លៃគ្រឹះរបស់យើងខ្ញុំ៖ 

ភាពឈ្លៀសវៃ និងទំនុកចិត្ត  
 

ភ្ជាប់ទំនាក់ទំនង Google Plus Facebook Twitter Youtube