
SR Realty ផ្តល់សេវាកម្មវាយតម្លៃ និងពិគ្រោះយោបល់ផ្នែកអចលនវត្ថុយ៉ាងទូលំទូលាយលើគ្រប់ប្រភេទអចលនវត្ថុ
និងគ្រប់គោលបំណង ។ ជាមួយ SR Realty លោក-អ្នកនឹងទទួលបានទំនុកចិត្តជាមួយនឹងការប្តេជ្ញាចិត្តរបស់យើង
ខ្ញុំក្នុងការផ្តល់ទិន្នន័យ និងព័ត៌មានវាយតម្លៃដ៏ត្រឹមត្រូវ ដែលធ្វើឡើងដោយឯករាជ្យ រហាស់ទាន់ចិត្ត និងផ្តល់ជូន
ដោយផ្អែកលើគោលការណ៍សំងាត់ ។
រាល់ការវាយតម្លៃរបស់យើង ត្រូវបានធ្វើឡើងដោយអនុលោមតាមស្តង់ដារវាយតំលៃ ដែលនឹងកំណត់ដោយប្រកាស
របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋាននានាណែនាំនានារបស់សមាគមអ្នកវាយ
តម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា (ស.វ.អ.ក) ។
រូបមន្តនៃការវាយតម្លៃរបស់យើង
រូបមន្តនៃការវាយតម្លៃរបស់យើង ធ្វើឡើងខុសៗគ្នាអាស្រ័យទៅតាមប្រភេទអចលនវត្ថុ របស់លោក-អ្នក ។ ជាទូទៅ រូបមន្តប្រៀបធៀបត្រូវបានយកប្រើប្រាស់នៅពេលមានប្រតិបត្តិការនៃការទិញ-លក់ ឬជួល ហើយរូបមន្តប្រាក់ចំណូលត្រូវបានប្រើប្រាស់សំរាប់អចលនវត្ថុប្រភេទវិនិយោគ ហើយការប្រើប្រាស់រូបមន្តបែបនេះគឺសំរាប់តែការធ្វើជំនួញដែលមានសក្តានុពល តែប៉ុណ្ណោះ ។ ចំណែករូបមន្តសំណល់ ក៏នឹងត្រូវបានប្រើប្រាស់សំរាប់គំរោងអភិវឌ្ឍមួយចំនួន ខណៈរូបមន្តថ្លៃដើមនឹងត្រូវបានប្រើប្រាស់ជារូបមន្តគាំទ្រ សំរាប់ប្រភេទអចលនវត្ថុពិសេសៗ និងទ្រព្យសកម្មមួយចំនួនផងដែរ ។
ប្រសិនបើលោក-អ្នកមានតម្រូវការលើសេវាកម្មវាយតំលៃខាងលើណាមួយ សូមទំនាក់ទំនងតាមរយៈ
ទូរស័ព្ទលេខ៖ ០៩៨ ៧៦៨ ៨៨០
អ៊ីម៉េល៖ mike.samorn@srrealty.asia ។