Severity: Notice
Message: Only variable references should be returned by reference
Filename: core/Common.php
Line Number: 257
Severity: Warning
Message: Cannot modify header information - headers already sent by (output started at /home1/tayseng/public_html/srrealty-asia/system/core/Exceptions.php:185)
Filename: libraries/Session.php
Line Number: 675
ក្រុមហ៊ុនយើងខ្ញុំមានបំរើសេវាកម្ម ទិញ-លក់ និងជួលអចលនវត្ថុ ។
ក្រុមហ៊ុនយើងខ្ញុំមានភ្នាក់ងារអចលនវត្ថុដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ អមដោយទីប្រឹក្សាជាជនជាតិខ្មែរ និងបរទេសដែលបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារការងារប្រកបដោយគុណភាពបែបអន្តរជាតិ ដើម្បីបំរើជូនលោក-អ្នក និងក្រុមហ៊ុនរបស់លោក-អ្នកអោយទទួលបានជោគជ័យ ។
ក្រុមហ៊ុនយើងខ្ញុំផ្តល់ជូនលោក-អ្នក នូវសេវាកម្ម៖ ទិញ-លក់ និងជួល ដី ផ្ទះ ខុនដូ (ហៅថា “អគារវិសហជិតរាជ”) អាផាតមែន អគារការិយាល័យ ផ្សារទំនើប រោងចក្រ ឃ្លាំង និងសំណង់ផ្សេងៗ ចាប់ពីប្រភេទអាជីវកម្មដែលមានទឹកប្រាក់តិចតួច រហូតដល់អាជីវកម្ម ដែលមានទឹកប្រាក់រាប់រយលានដុល្លារ ។
បើលោក-អ្នក ចង់លក់ ទិញ ឬជួលអចលនវត្ថុរបស់លោក-អ្នក ក្រុមការងារផ្នែកលក់ និងជួលរបស់យើងខ្ញុំបានត្រៀមខ្លួនរូចជាស្រេចដើម្បីបំរើជូនលោក-អ្នក ប្រកបដោយភាពឈ្លៀសវៃ និងអាចទុកចិត្តបាន ។
សូមធ្វើការទំនាក់ទំនងយើងខ្ញុំ ហើយយើងខ្ញុំនឹងបំរើជូនលោក-អ្នកដោយក្តីរីករាយ និងប្រកបដោយភាពរូសរាយរាក់ទាក់បំផុត ។
ប្រសិនបើលោក-អ្នក គឺជាអ្នកលក់ ក្រុមការងារយើងខ្ញុំ នឹងស្វែងរកអតិជនល្អៗ និងប្រកបដោយសក្តានុពលជូនលោក-អ្នក ហើយធានាថាអចលនវត្ថុរបស់លោក-អ្នក នឹងលក់ដាច់ទៅតាមការចង់បានរបស់លោក-អ្នក ។
ប្រសិនបើលោក-អ្នក គឺជាអ្នកទិញ ក្រុមការងារយើងខ្ញុំនឹងបំពេញតាមតម្រូវការរបស់លោក-អ្នក និងឬ ផ្តល់ការប្រឹក្សាយោបល់ជូនលោក-អ្នក ដោយឥតគិតថ្លៃអំពីប្រភេទ និងទីតាំងអចលនវត្ថុដែលអាចផ្តល់គុណប្រយោជន៍ និងឆ្លើយតបទៅនឹងតម្រូវការលោក-អ្នក ។
សំរាប់សេវាកម្មជួល ក្រុមហ៊ុនយើងខ្ញុំបំរើជូនទាំងអតិថិជនខ្មែរ និងបរទេស ក្រុមហ៊ុន ធនាគារ អង្គការ វិនិយោគិន ឬអ្នកការទូត សំរាប់គ្រប់ប្រភេទនៃអាជីវកម្ម និងសាជីវកម្មរបស់លោក-អ្នក ដែលមានតម្រូវការជួលដី ផ្ទះ អគារការិយាល័យ អាផាតមែន ឬទីតាំងបើកអាជីវកម្មផ្សេងៗទៀត ។
ចុចទីនេះ ដើម្បីមើលអចលនទ្រព្យថ្មីៗ ដែលមានដាក់លក់ ឬជួល នៅលើគេហៈទំព័ររបស់ក្រុមហ៊ុនយើងខ្ញុំ ។